newsare.net
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រារព្ធពិធីអបអរសាទរខួប៧១ឆ្នាខួប៧១ឆ្នាំ៖មេដឹកនាំCPPថា ភាពរឹងមាំរបស់បក្សប្រជាជនធ្វើឲ្យក្រុមប្រឆាំងបរាជ័យតែក្រុមប្រឆាំងមិនយល់ស្រប
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រារព្ធពិធីអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតបក្សប្រជាជននៅថ្ងៃទី២៨មិថុនានេះ យ៉ាងគក្រឹកគ្រេង នៅវិមាន៧មករា។ ក្នុងពិធីនេះដែរ បណ្ដាទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជានិងគណបក្សនយោបាយខ្លះ បាននាំយកកន្ទ្រក់ផ្កាជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជាការអបអរ។ មិនខុសពីរាល់ឆ្នាំ គណបក្សដែលកំពុងកាន់ចង្កូតដឹកនាំប្រទេសកម្ពុជា បានលើកបង្ហាញពីសមិទ្ធផលនានាដែលខ្លួនសម្រេចបានទាំងក្នុងពេលអតីតកាលនិងបច្ចុប្បន្ន។ បន្ថែមលើនេះ ថ្លែងទៅកាន់សមាជិករបស់ខ្លួនរាប់រយនាក់ លោក ហ៊ុន សែន ថា ភាពរឹងមាំរបស់បក្សប្រជាជនធ្វើឲ្យក្រុមប្រឆាំងបរាជ័យ តាមរយៈលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ Read more