newsare.net
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនានេះ បានប្រារព្ធខួបលើកទី៧១ឆ្នាំរបស់ខ្លួននៅទីស្នាកលោក សួស យ៉ារ៉ា៖ គណបក្សប្រជាជននឹងការពារតម្លៃប្រជាធិបតេយ្យរបស់កម្ពុជាពីការជ្រៀតជ្រែកពីសំណាក់បរទេស
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនានេះ បានប្រារព្ធខួបលើកទី៧១ឆ្នាំរបស់ខ្លួននៅទីស្នាក់ការកណ្តាលនាក្រុងភ្នំពេញ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស និងមន្ត្រីជាន់ខ្ពស់ រួមនឹងសមាជិកជាច្រើនរូបទៀត។ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងឲ្យដឹងថា គណបក្សប្រជាជនសម្រេចបាននូវដំណាក់កាលធំៗជាប្រវត្តិសាស្ត្រគួរឲ្យមោទនភាពចំនួន៥ ក្នុងនោះ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ការបង្រួបបង្រួមជាតិ និងការនាំមកនូវសន្តិភាពតាមរយៈគោលនយោបាយឈ្នះ ឈ្នះ គឺជាចំណុចធំជាងគេ។ ដោយឡែកចំពោះរបៀបវារៈនៃការត្រៀមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សនៅខែកក្កដាខាងមុខវិញ លោកសួស យ៉ារ៉ា បញ្ជាក់ថាចំណុចសំខាន់គឺការវាយតម្លៃទៅលើលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់កន្លងទៅ និងធ្វើយ៉ាងណារក្សាឲ្យបានតម្លៃប្រជាធិបតេយ្យរបស់កម្ពុជា ចៀសវាងការជ្រៀតជ្រែកពីសំណាក់បរទេស។ Read more