newsare.net
ថ្ងៃសៅរ៍ ទី១៦មីនា នាវាដឹកជំនួយមនុស្សធម៌ ទី១ បានចាប់ផ្តើមចែកចាយជំនួយស្បៀងដល់ប្រជាជនហ្កាហ្សា៖ នាវាមនុស្សធម៌ទី១ចាប់ផ្តើមចែកជំនួយ ខណៈបទឈប់បាញ់ផ្តើមសញ្ញាវិជ្ជមានជាថ្មី
ថ្ងៃសៅរ៍ ទី១៦មីនា នាវាដឹកជំនួយមនុស្សធម៌ ទី១ បានចាប់ផ្តើមចែកចាយជំនួយស្បៀងដល់ប្រជាជននៅតំបន់ហ្កាហ្សា។ ហ្កាហ្សាជាទីដែលញ៉ាំញីដោយភ្លក់ភ្លើងសង្គ្រាម ប្រមាណជាង ៥ ខែ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ អង្គការសហប្រជាជាតិ បញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនោះ កំពុងជួបគ្រោះទុរ្ភិក្សជាខ្លាំង និងត្រូវការជំនួយជាបន្ទាន់។ នាវាដឹកជំនួយទី១ ផ្តើមចែកអំណោយស្បៀង ទន្ទឹមនឹងនាវាទី២ បានត្រៀមខ្លួនជាស្រេច ដើម្បីចេញដំណើរពីប្រទេសស៊ីប។ នៅពេលនេះ សញ្ញាវិជ្ជមាននៃការចរចាគ្នា ឈានទៅរកបទឈប់បាញ់ ក៏ផ្តើមកម្រើកឡើងវិញ។ Read more