newsare.net
វៀតណាមប្រឈមនឹងការខាតបង់ផលកសិកម្មជិត៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការឡើងកំពវៀតណាមព្រមានពីការខាតបង់ផលកសិកម្ម ជិត៣ពាន់លានដុល្លារ ដោយសារការឡើងកំពស់ទឹកសមុទ្រ
វៀតណាមប្រឈមនឹងការខាតបង់ផលកសិកម្មជិត៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការឡើងកំពស់ទឹកសមុទ្រដែលគំរាមកំហែងជន់លិចដីស្រែ ដីដាំដំណាំហូបផ្លែ។ តាមការសិក្សារបស់ក្រសួងបរិស្ថានរបស់ប្រទេសនេះ ដែលចុះផ្សាយដោយកាសែតក្នុងស្រុកវៀតណាម កាលពីថ្ងៃអាទិត្យទី ១៧ មីនា តំបន់ដែលតាទន្លេមេគង្គ ភាគខាងត្បូងវៀតណាម ដែលគេចាត់ទុកជាចានបាយរបស់ប្រជាជនវៀតណាម អាចរងការខូចខាតធ្ងន់ធ្ងរជាងគេដោយសារទឹកសមុទ្រហូរចាក់ចូលស្រែ និងជន់លិចដីចំការ។ Read more