newsare.net
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពកម្ពុជា និងឡាវលើកយក៦ចំណុចទៅជជែក ក្នុងនោះក៏មានបញ្ហាព្រំដែន និងថាមពល
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅក្នុងប្រទេសឡាវពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងសមភាគីឡាវ លោក សនសៃ ស៊ីផាន់ដន ក្នុងថ្ងៃទី១ នៃទស្សនកិច្ច ភាគីទាំងពីរបានឯកភាពគ្នាលើ ៦ចំណុច រួមមានវិស័យថាមពល វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កិច្ចការព្រំដែន និងចុងក្រោយ គឺកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ កីឡា និងកសិកម្ម។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវៀងច័ន្ទន៍នារសៀលថ្ងៃចន្ទ ទី២៥ មីនានេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីឡាវ និងលោកបានពេញចិត្តនូវទំនាក់ទំនងកម្ពុជា-ឡាវ ដែលមានភាពរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កំរិត។ ដោយឡែក ទាក់ទងទៅនឹងបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្មត្រូវបានលោកហ៊ុន ម៉ាណែត បញ្ជាក់ថាលោក និងនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាគ្នាក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ Read more