newsare.net
ភេរវកម្មសម្លាប់មនុស្សនៅសាលតន្រ្តីនៅជាយក្រុងម៉ូស្គូកាលពីថ្ងៃសុក្រទី២២មីនា បានធ្វើប្រទេសនៅអឺរ៉ុបនាំមុខដោយបារាំង ដំឡើងកម្រិតប្រកាសអាសន្ន បន្ទាប់ពីម៉ូស្គូរងការវាយប្រហារភេរវកម្ម
ភេរវកម្មសម្លាប់មនុស្សនៅសាលតន្រ្តីនៅជាយក្រុងម៉ូស្គូកាលពីថ្ងៃសុក្រទី២២មីនា បានធ្វើឲ្យប្រទេសមួយចំនួន នៅអឺរ៉ុប ដូចជាបារាំងចាត់វិធានការរឹតបន្តឹងសន្តិសុខ នៅចំពោះមុខការគំរាមកំហែងវាយប្រហារភេរវកម្ម។ បើតាមប្រធានាធិបតីបារាំង លោកម៉ាក្រុង ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមដែលចេញមុខទទួលខុសត្រូវលើការវាយប្រហារភេរវកម្មនៅសាលតន្រ្តីជាយក្រុងម៉ូស្គូ តាមពិតធ្លាប់បានប៉ុនប៉ងជាច្រើនលើក ដើម្បីធ្វើភេរវកម្មនៅលើទឹកដីបារាំង។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក នៅ៤ខែខាងមុខ រដ្ឋាភិបាលបារាំង កាលពីថ្ងៃចន្ទ សម្រេចដំឡើងស្ថានភាពអាសន្នភេរវកម្មដល់កម្រិតអតិបរមា។ Read more