newsare.net
មេសន្តិសុខជាតិរុស្ស៊ី លោក Alexandre Bortnikov នៅថ្ងៃអង្គារទី ២៦ មីនា បានថ្លែងចោទអ៊ុយក្រែន និង បស្ចិមលោកសន្តិសុខជាតិរុស្ស៊ី ចោទអ៊ុយក្រែន និង បស្ចិមលោក ថាជួយសម្រួលភេរវកម្មនៅម៉ូស្គូ
មេសន្តិសុខជាតិរុស្ស៊ី លោក Alexandre Bortnikov នៅថ្ងៃអង្គារទី ២៦ មីនា បានថ្លែងចោទអ៊ុយក្រែន និង បស្ចិមលោក ថាបានជួយសម្រួលការប្រព្រឹត្តភេរវកម្មនៅជាយក្រុងម៉ូស្គូ ភេរវកម្មដែលចេញមុខទទួលខុសត្រូវដោយ ក្រុមជីហាត ”រដ្ឋអ៊ីស្លាម” ប៉ុន្តែរុស្ស៊ីផ្ទាល់ សង្កត់លើចំណងរវាងក្រុងកៀវនិងពួកភេរវជនជាប់សង្ស័យ។ ជាក់ស្តែង លោក Alexandre Bortnikov បានអះអាងថា ជនសង្ស័យដែលរុស្ស៊ីចាប់ខ្លួនបានកាលពីថៃ្ងសៅរ៍សប្តាហ៍មុន គ្រោងរត់ចូលទៅក្នុងទឹកដីអ៊ុយក្រែន ដែលត្រៀមរង់ចាំទទួលពួកគេ ក្នុងនាមជាវីរបុរស។ តែ អ៊ុយក្រែនបានបញ្ជាក់ជាច្រើនដងថា ខ្លួនគ្មានជាប់ពាក់ព័ន្ធនិង ការវាយប្រហារភេរវកម្មនៅម៉ូស្គូ ដែលបានសម្លាប់ជីវិតមនុស្សចំនួន ១៣៩ នាក់ នោះឡើយ។ Read more