newsare.net
យប់ថ្ងៃពុធទី ១០ មេសា ឆ្លងចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានសម្រុកបាញ់មីស៊ីល ៤០ គ្រាប់ និង ដ្រូនបំរុស្ស៊ីបាញ់ស្រោចមីស៊ីល ៤០គ្រាប់ និងដូ្រនផ្ទុះ ៤០គ្រឿង ទៅលើអ៊ុយក្រែនក្នុង១យប់
យប់ថ្ងៃពុធទី ១០ មេសា ឆ្លងចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានសម្រុកបាញ់មីស៊ីល ៤០ គ្រាប់ និង ដ្រូនបំពាក់គ្រាប់ផ្ទុះ ៤០ គ្រឿង ទៅលើអ៊ុយក្រែន ដោយសំដៅហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ក្នុងប្រទេស មានជាអាទិ៍ ស្ថានីយផលិតថាមពលអគ្គីសនី និង មណ្ឌលចែកចាយហ្គាស ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌេមៀ ហ៊្សេឡេនស្គី បានឲ្យដឹងថា មីស៊ីល និងដូ្រន មួយចំនួន ត្រូវបានប្រព័ន្ធការពារអ៊ុយក្រែនបាញ់កម្ទេចទាន់ពេល តែជាអកុសល មួយចំនួនទៀត បានទៅបង្កការខូចខាតយ៉ាងដំណំ នៅទីក្រុងសំខាន់ៗ តួយ៉ាងទីក្រុង កៀវ ហ៊្សាប៉ូរីហ្សា និង អូដេសា។ ក្រោយការវាយប្រហារដ៏គំហុកនេះ លោក ហ៊្សេឡេនស្គី បានអំពាវនាវជាថ្មីម្តងទៀត ទៅបណ្តាសម្ព័ន្ធមិត្តបស្ចិមលោក កុំឈរឱបដៃមើល នៅចំពោះមុខស្ថានការណ៍ដ៏អាក្រក់នេះ និង បនុ្តផ្គត់ផ្គង់បន្ថែមទៀត នូវប្រព័ន្ធខែលការពារសន្តិសុខផ្លូវអាកាស មកឲ្យអ៊ុយក្រែន ដែលកំពុងឈានចូលឆ្នាំទី៣ នៃសង្គ្រាមជាមួយរុស្ស៊ី។ Read more