newsare.net
គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មកតើសង្គ្រាមអាចនឹងឆេះរាលដាលដែរឬទេ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល?
គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មកហើយ។ តែយ៉ាងណា អ៊ីរ៉ង់មិនដែលប្រើប្រាស់កម្លាំង វាយប្រហារដោយផ្ទាល់ទៅលើអ៊ីស្រាអែលទេ បើគិតចាប់ពីរបបបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានឡើងកាន់អំណាចនៅឆ្នាំ១៩៧៩។ កន្លងមក អ៊ីរ៉ង់បានត្រឹមប្រើប្រាស់កងកម្លាំងដៃជើងរបស់ខ្លួន ដូចជាក្រុមហេសបូឡាលីបង់ ក្រុមហ៊ូទីយេម៉ែន និងក្រុមហាម៉ាសជាដើម ឲ្យវាយប្រហារទៅលើអ៊ីស្រាអែលជំនួសខ្លួន។ តែនៅលើកនេះ វាគឺជាលើកទី១ហើយ ដែលអ៊ីរ៉ង់បញ្ជាដ្រូន និងបាញ់មីស៊ីលចេញពីទឹកដីខ្លួន ឆ្ពោះទៅអ៊ីស្រាអែលដោយផ្ទាល់។ ស្ថិតក្នុងបរិបទដែលកាន់តែតានតឹងខ្លាំងបែបនេះ មានការព្រួយបារម្ភខ្លាំងឡើងអំពីសង្គ្រាមដែលអាចឆេះរាលដាលដោយចំហ រវាងគូសត្រូវទាំង២នេះ។ Read more