newsare.net
២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់បខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី
២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់លោក ឈុត វុទ្ធី។ ក្នុងឱកាសនេះ សង្គមស៊ីវិលចំនួន ៩ស្ថាប័ន និងគណបក្សនយោបាយបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថានរូបនេះ និងអ្នកកាសែត The Cambodia Daily ចំនួនពីររូបដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងភូមិសាស្ដ្រឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានឆ្លើយថា បើចង់ឱ្យបើកការស៊ើបអង្កេតលើករណីដែលបានបិទបញ្ចប់ហើយមួយនេះ សង្គមស៊ីវិលដែលស្នើសុំត្រូវមានសក្ខីកម្ម ឬភស្ដុតាងថ្មីដែលមានមូលដ្ឋានរឹងមាំនៅក្នុងរឿងនេះ។ Read more