newsare.net
យ៉ាងហោច កងកម្លាំងយោធា ២០ នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ទៀត នៅក្កំពង់ស្ពឺ៖ ផ្ទុះគ្រាប់ ស្លាប់យោធិន ២០នាក់ និងរបួសជាច្រើននាក់ នៅបន្ទាយទាហាន ភូមិភាគ៣
យ៉ាងហោច កងកម្លាំងយោធា ២០ នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ទៀត នៅក្នុងហេតុការណ៍ផ្ទុះមួយ នៅបន្ទាយទាហាន ភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង ២និង២៥នាទី រសៀល ថ្ងៃសៅរ៍ ទី២៧មេសា។ ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់, នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តី«រន្ធត់ក្តុកក្តួល» ហើយលោក ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋាភិបាលទទួលរ៉ាប់រងចាត់ចែងចំណាយបុណ្យសព ឲ្យ«សក្តិសមនឹងពលីកម្ម»។ Read more