newsare.net
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកអះអាងនៅថ្ងៃទី១ខែឧសភានេះថា ករណីផ្ទុះគ្រលោក ហ៊ុន ម៉ាណែត ថាករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺជាបញ្ហាបច្ចេកទេស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកអះអាងនៅថ្ងៃទី១ខែឧសភានេះថា ករណីផ្ទុះគ្រាប់នៅបន្ទាយទាហាន នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ គឺជា«បញ្ហាបច្ចេកទេស» មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងលើកឡើងឡើយ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា ចលនាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ។ លោក សម រង្ស៊ី និយាយសំដៅដល់ករណីផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែមេសា ២០២៤។ Read more