newsare.net
លោក ឧត្តមសេនីយ Yuri Kouznetsov មន្ត្រីជាន់់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកធនធានមនុស្ស នៃក្រសួងការពាររុស្ស៊ី៖ ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត នៃក្រសួងការពារជាតិ ពីបទពុករលួយ
លោក ឧត្តមសេនីយ Yuri Kouznetsov មន្ត្រីជាន់់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកធនធានមនុស្ស នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការប្រកាស ដោយគណៈកម្មាធិការជាតិ ស៊ើបអង្កេតរបស់រុស្ស៊ី ចុះថ្ងៃអង្គារ ទី ១៤ ឧសភា ឆ្នាំ ២០២៤។ ការចាប់ខ្លួននេះ ធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពី អនុរដ្ឋមន្ត្រីម្នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដូចគ្នាដែរ។ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ ជាងនេះទៅទៀត គឺប្រធានាធិបតីរុស្ស៊ី ទើបតែប្រកាសដក រដ្ឋមន្ត្រីការពារជាតិ លោក Serguei Choigou ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ ២០១២ មក និង ជាបុគ្គលដ៏ជំនិតម្នាក់ របស់លោកពូទីន ផ្ទាល់។ Read more