newsare.net
លោកពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបំពេញទស្សនកិច្ចនៅចិន ដែលជាមហាមិត្តដ៏កៀកកើយបំផុតតើចិនជួយរុស្ស៊ីបែបណាខ្លះ នៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន?
លោកពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបំពេញទស្សនកិច្ចនៅចិន ដែលជាមហាមិត្តដ៏កៀកកើយបំផុត។ នៅថ្ងៃសុក្រ ទី១៧ឧសភានេះ លោកពូទីន ធ្វើដំណើរទៅកាន់ទីក្រុង ហារប៊ីន ស្ថិតនៅតំបន់ម៉ាន់ជូរី ដែលមានព្រំដែនជាប់រុស្ស៊ី។ កម្មវត្ថុនៃដំណើរនេះ គឺដើម្បីជំរុញសន្ទុះនៃការដោះដូរពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន ព្រោះតំបន់ម៉ាន់ជូរីរបស់ចិន គឺជាច្រកដ៏សំខាន់ នៃការដឹកជញ្ជូនទំនិញចិនចូលទៅកាន់រុស្ស៊ី។ គួរកត់សំគាល់ថា ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានឆាបឆេះឡើងមក ចិនត្រូវបានក្រុមប្រទេសលោកខាងលិច ចោទថាបានប្រើប្រាស់ អព្យាក្រិត្យភាពក្លែងក្លាយ ដោយបានលួចលាក់ជួយរុស្ស៊ី ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងទាំងផ្នែកកងទ័ព។ តើចិន បានជួយរុស្ស៊ីបែបណាខ្លះ នៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន? Read more