newsare.net
ក្នុងក្រសែងភ្នែកចិន តាំងពីយូរមកហើយ ដែល រដ្ឋបាលក្រុងប៉េកាំង បានចាត់ទុកប្រធានាធិបតចិនគំរាមសងសឹកប្រធានាធិបតីតៃវ៉ាន់ដែលបង្ហាញចេតនាចង់ឯករាជ្យនិងក្បត់ដូនតា
ក្នុងក្រសែងភ្នែកចិន តាំងពីយូរមកហើយ ដែល រដ្ឋបាលក្រុងប៉េកាំង បានចាត់ទុកប្រធានាធិបតីតៃវ៉ាន់ថ្មី ថាជាបុគ្គលចង់ប្រកាសឯករាជ្យ។ ពេលនេះទៀត រដ្ឋអំណាចចិន ប្រកាសបន្ថែមថា លោក ឡៃ ឈីងទឿ ជាជនចង់ផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ និងជាជនក្បត់បុព្វបុរសដូនតារបស់ខ្លួន។ ក្រៅពីចោទប្រកាន់, ចិនក៏បានគំរាមសងសឹកឲ្យចាស់ដៃ។ សម្តីគំរាមកំហែងរបស់រដ្ឋបាលចិនប៉េកាំង មានក្នុងសេចក្តីថ្លែងការណ៍១របស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចុះថ្ងៃអង្គារ ទី២១ឧសភា។ ពោលគឺ១ថ្ងៃបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មី ស្បថចូលកាន់តំណែងជាផ្លូវការ។ Read more