newsare.net
នៅរយៈពេលប៉ុន្មានសប្តាហ៍មកនេះ គេឃើញរលកចាប់ខ្លួនមន្រ្តីយោធាជាន់ខ្ពស់របស់រុស្ស៊ីជាច្រើរុស្ស៊ីរបស់លោកពូទីនកំពុងបោសសម្អាត នៅក្នុងជួរថ្នាក់ដឹកនាំកងទ័ព?
នៅរយៈពេលប៉ុន្មានសប្តាហ៍មកនេះ គេឃើញរលកចាប់ខ្លួនមន្រ្តីយោធាជាន់ខ្ពស់របស់រុស្ស៊ីជាច្រើនរូប នៅក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។ នៅក្នុងចំណោមនោះ មានយ៉ាងហោច ៤នាក់ជាឧត្តមសេនីយ៍ ឬជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ក្នុងជួរកងទ័ពរុស្ស៊ី។ នៅពាក់កណ្តាលខែឧសភានេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកស៊ែកហ្គី ឆយហ្គូ ដែលកាន់តំណែងអស់១២ឆ្នាំ និងជាមនុស្សស្និទ្ធនឹងលោកប្រធានាធិបតី ពូទីន ក៏ត្រូវបានដកចេញពីតំណែង នៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាលថ្មី ដែលមានលោកពូទីនដឹកនាំសម្រាប់អាណត្តិទី៥។ ការដករដ្ឋមន្រ្តីការពារជាតិ និងការចាប់ខ្លួនមន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ីប្រព្រឹត្តទៅនៅក្នុងបរិបទមួយដែលរុស្ស៊ីកំពុងជាប់លង់ខ្លួននៅក្នុងសង្រ្គាមអូសបន្លាយជាង២ឆ្នាំនៅ អ៊ុយក្រែន។ អ្នកនាំពាក្យរបស់វិមានក្រេមឡាំងវិញ បដិសេធថា រុស្ស៊ីមិនបានផ្តើមយុទ្ធនាការបោសសម្អាតក្នុងជួរកងទ័ព។ Read more