newsare.net
នៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទីតើការប្រលងជ្រើសរើសមន្ត្រីរាជការមានតម្លាភាព និងយុត្តិធម៌កំរិតណា?
នៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បេក្ខជនដែលប្រលងធ្លាក់ចូលបំរើការងាររដ្ឋរាប់ម៉ឺននាក់នឹងមិននៅស្ងៀមទេ ប្រសិនបើការប្រលងមានភាពមិនប្រក្រតី។ គួរជម្រាបថា តាំងពីកម្ពុជាមានរដ្ឋាភិបាលថ្មីមក ការប្រលងជ្រើសរើសមន្ត្រីបានធ្វើឡើងចំនួន៦លើកក្រោមយន្តការ «អ្នកចេះគឺជាប់»។ អ្នកឃ្លាំមើលបញ្ហាសង្គម និងរដ្ឋបាលបានសាទរចំពោះការរៀបចំប្រលងប្រកបដោយតម្លាភាព និងយុត្តិធម៌។ តែសំណួរ និងមន្ទិលសង្ស័យទាក់ទងទៅនឹងភាពស្អាតស្អំ និងយុត្តិធម៌កំពុងបន្តមាន ខណៈការប្រលងនេះធ្លាប់មានឈ្មោះមិនល្អនៅក្នុងអតីតកាល។ Read more