newsare.net
នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់រអាជ្ញាធរខេត្តព្រះសីហនុតម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេន កាយថ្មចេញពីឆ្នេរសមុទ្រអូរត្រេះ
នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិន យូណាន ជីងចេន ដែលបានចាក់ថ្មចូលក្នុងសមុទ្រនៅតាមបណ្តោយឆ្នេរអូរត្រេះ។ ការផ្អាកជាបណ្តោះអាសន្ននេះធ្វើឡើង ក្រោយអភិបាលរងខេត្តព្រះសីហនុ លោក អ៊ី សុខឡេង ចុះពិនិត្យទីតាំងសាងសង់ខាងលើ និងបន្ទាប់ពីមានប្រតិកម្មយ៉ាងព្រោងព្រាតពីសាធារណជន ពិសេសភ្ញៀវទេសចរ។ ទន្ទឹមនឹងផ្អាកជាបណ្តោះអាសន្ន រដ្ឋបាលខេត្តព្រះសីហនុក៏តម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេនកាយថ្មចេញពីឆ្នេរសមុទ្រ និងត្រូវជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។ Read more