newsare.net
ឧប្បត្តិហេតុប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្ទចិននិងហ្វីលីពីនកើនឡើងច្រើន នៅក្នុងហ្វីលីពីនសុំអង្គការសហប្រជាជាតិពង្រីកអធិបតេយ្យភាពនៅសមុទ្ទចិនខាងត្បូង
ឧប្បត្តិហេតុប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្ទចិននិងហ្វីលីពីនកើនឡើងច្រើន នៅក្នុងសមុទ្ទចិនខាងត្បូង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ឥលូវភាពប្រកួតប្រជែងរវាងប្រទេសទាំងពីរកំពុងឈានចូលដល់ដំណាក់កាលថ្មី លើកនេះ នៅលើផ្លូវច្បាប់ម្តង។ នៅថ្ងៃទី១៥មិថុនាម្សិលមិញ ម៉ានីលបានស្នើសុំទៅអង្គការសហប្រជាជាតិ ឱ្យទទួលស្គាល់អធិបតេយ្យភាពនៃធ្នើទ្វីបរបស់ហ្វីលីពីន ដែលលាតសន្ធឹងដល់សមុទ្ទចិនខាងត្បូង។ ការទាមទារពង្រីកអធិបតេយ្យភាពនេះ ធ្វើឡើងតែមួយថ្ងៃក្រោយពីចិនបានចេញច្បាប់ថ្មីសម្រាប់ចាប់ឃុំអ្នកបំពាននៅសមុទ្ទចិនខាងត្បូង។ Read more