newsare.net
អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិអាណាព្យាបាលសិស្សត្អូញត្អែរបន្ទុកចំណាយសម្រាប់បង់ថ្លៃម៉ោងសិក្សាបន្ថែម តែក្រសួងថាជាយន្តការស្ម័គ្រចិត្ត
អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិច្ច បន្ទាប់ពីពួកគេទទួលបន្ទុកចំណាយលើការសិក្សាបន្ថែមម៉ោងរបស់កូនៗតាំងតែពីប៉ុន្មានខែមកនេះ។ ជារួម ពួកគេត្រូវបង់ថវិកាចំនួន១៥០០០រៀលក្នុងមួយខែដើម្បីជួយឧបត្ថម្ភគ្រូដែលបង្រៀនបន្ថែមម៉ោង។ កង្វល់របស់អាណាព្យាបាលកើតឡើងក្រោយពេលដែលសាលាបឋមសិក្សាមួយចំនួន ចាប់ផ្តើមអនុវត្តការរៀនបន្ថែមម៉ោង ចំនួន២ម៉ោងដល់សិស្សបឋមសិក្សា។ យន្តការបង្រៀនបន្ថែមម៉ោងដល់សិស្សបឋមសិក្សាត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីពេលថ្មីៗ និងបញ្ជាក់អះអាងថារដ្ឋនឹងទទួលបន្ទុកលើចំណាយគ្រូបង្រៀន។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង អាណាព្យាបាលរបស់សិស្សបានត្អូញត្អែរថាពួកគេជាអ្នកបង់រហូតមក និងបានស្នើឲ្យរដ្ឋគិតគូរពីបញ្ហានេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋក្រីក្រតាមជនបទ៕ Read more