newsare.net
ខែមិថុនា ឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំគត់ ពេលដែលមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Evguéni Prigojine និង បក្សពួអំណាចលោកពូទីន ឡើងខ្លាំងដល់កំពូល មួយឆ្នាំក្រោយការងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner
ខែមិថុនា ឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំគត់ ពេលដែលមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Evguéni Prigojine និង បក្សពួក បាននាំគ្នាដង្ហែរក្បួនយោធា សំដៅទៅកាន់ទីក្រុងម៉ូស្គូ ដោយមានទាហានប្រដាប់អាវុធ អមដោយគ្រឿងបរិក្ខាសឹក។ នេះជារូបភាពនៃការងើបបះបោលដ៏កម្រមួយ ទល់នឹងអំណាចរបស់វិមានក្រេមឡាំង ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដែលមានលោក វ៉្លាឌីមៀរ ពូទីន ជាអ្នកកាន់ចង្កូត។ មួយឆ្នាំក្រោយមក អំណាច របស់លោក ពូទីន ដែលកាលនោះហាក់ជួបភាពរង្គោះរង្គើខ្លះ ប្រែជាងើបស្ទុះឡើងដល់ចំណុចកំពូល។ មួយឆ្នាំមកនេះ លោក ពូទីន បានក្តោបក្តាប់អំណាចក្នុងដៃទាំងស្រុង ដោយបានជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ១អាណត្តិបន្ថែមទៀត។ លោក ពូទីន បានបើកប្រតិបត្តិការបោសសម្អាតផ្ទៃក្នុង និង បន្តគាបសង្កត់ ធ្វើទុក្ខបុកម្នេញ លើសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងរាល់បុគ្គលទាំងឡាយណា ដែលហ៊ានរិះគន់ ប្រឆាំង នឹងរដ្ឋអំណាចរុស្ស៊ី។ Read more