newsare.net
ប្រមាណជិត២ឆ្នាំមកហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍អង្គការសិទ្ធិមនុស្សអំពាវនាវឲ្យ អ.ស.ប មានចំណាត់ការជាក់ច្បាស់រឿងរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង
ប្រមាណជិត២ឆ្នាំមកហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ស៊ើបអង្កេតមួយ ស្តីពីការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលអាជ្ញាធរចិនបានធ្វើទៅលើប្រជាជនអ៊ុយហ្កួរ នៅតំបន់ស៊ីនជាំង។ ជាការរំលោភបំពានដែលអាចមានទម្រង់ជា “អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។ តែអង្គការសិទ្ធិមនុស្សមួយចំនួនបានលើកឡើងថា ២ឆ្នាំមកនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សពុំមានចំណាត់ការអ្វីជាក់ច្បាស់ទេ ហើយក៏មិនបានផ្តល់ព័ត៌មានអ្វី អំពីការវិវឌ្ឍន៍នៃស្ថានការណ៍នៅស៊ីនជាំងដែរ ពោលគឺបានត្រឹមតែចេញរបាយការណ៍ហើយក៏ស្ងាត់ទៅ។ Read more