newsare.net
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិកដែលត្រៀមរៀបចំឡើងនៅប្រទេសបារាំងនាថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ទិវាអូឡាំពិកនេះបានរៀបចំធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមរបស់អត្តពលិកជម្រើសជាតិកម្ពុជា និងសិស្សសាលាប្រមាណ ៣០០នាក់។ អត្តពលិកជម្រើសជាតិកម្ពុជាប្រាប់ថា ទិវាអូឡាំពិកនេះពិតជាមានន័យណាស់ពីព្រោះថា វាបានជំរុញពួកគេឱ្យកាន់តែខិតខំប្រឹងប្រែងដើម្បីក្លាយជាអត្តពលិករបស់អូឡាំពិកនាពេលអនាគត។ Read more