newsare.net
ក្រោយមានហេតុការណ៍អវិជ្ជមានជាបន្តបន្ទាប់ទាក់ទងនឹងបុគ្គលដែលមានគោរមងារឧកញ៉ា សមាអ្នកឧកញ៉ា ហ៊ុន ឡាក់៖សមាគមឧកញ៉ានៅតែបារម្ភ ប្រសិនបើឧកញ៉ាជាច្រើនបន្តនៅក្រៅសមាគម
ក្រោយមានហេតុការណ៍អវិជ្ជមានជាបន្តបន្ទាប់ទាក់ទងនឹងបុគ្គលដែលមានគោរមងារឧកញ៉ា សមាគមឧកញ៉ាកម្ពុជាបានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការស្រាវជ្រាវជាបន្ទាន់ពីប្រវត្តិជាក់ស្តែងរបស់បុគ្គលពាក់ព័ន្ធជាពិសេសអតីតឧកញ៉ាស្រី ស៊ីណា ដែលបានសម្លាប់មនុស្ស២នាក់យ៉ាងឃៅរឃៅកាលពីសប្តាហ៍មុន។ អតីតឧកញ៉ា ស្រី ស៊ីណា មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងក៏គ្មានអាជីវកម្មច្បាស់លាស់ដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ មិថុនានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជានៅតែមានក្តីកង្វល់ ប្រសិនបើមានឧកញ៉ាច្រើនបន្តស្ថិតនៅក្រៅការគ្រប់គ្រងរបស់សមាគម ខណៈឧកញ៉ាដែលចូលជាសមាជិកពេលនេះមានតែជាង ៣០០នាក់ក្នុងចំណោមឧកញ៉ាសរុបជាង ១ ៤០០នាក់៕ Read more