newsare.net
សំណុំរឿងបាញ់សម្លាប់មនុស្ស២នាក់ និង២នាក់ផ្សេងទៀតរងរបួសដែលបង្កដោយអតីតឧកញ៉ា ស្រក្នុងបទល្មើសឃាតកម្ម តើកម្ពុជាគួរពិនិត្យមើលឡើងវិញនូវច្បាប់ព្រហ្មទណ្ឌ ឬយ៉ាងណា?
សំណុំរឿងបាញ់សម្លាប់មនុស្ស២នាក់ និង២នាក់ផ្សេងទៀតរងរបួសដែលបង្កដោយអតីតឧកញ៉ា ស្រី ស៊ីណា កាលពីពាក់កណ្តាលខែមិថុនានេះ បាននិងកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងបញ្ចេញប្រតិកម្មព្រោងព្រាតតាមបណ្តាញសង្គម។ អ្វីដែលមហាជនភាគច្រើនមិនសុខចិត្ត និងមិនអាចទទួលយកបាន គឺទាក់ទងនឹងទម្ងន់ទោសដែលជនល្មើសអាចនឹងផ្តន្ទាទោសដាក់គុកពី ១០ ទៅ១៥ឆ្នាំ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ពួកគេយល់ថា ទោសត្រឹមនេះមានកំរិតស្រាលបើធៀបនឹងប្រទេសជិតខាងចំពោះបទល្មើសដូចគ្នា។ តាមរយៈបទពិសោធន៍មួយនេះ តើកម្ពុជាគួរមានការកែសម្រួល ឬយ៉ាងណានូវក្រមព្រហ្មទណ្ឌរបស់ខ្លួនឲ្យស្របទៅនឹងបរិបទនៃការវិវត្តន៍របស់ប្រទេស? Read more