newsare.net
ឱកាសនៃការផ្ទុះអាវុធដាក់គ្នារវាង រុស្ស៊ី និង អូតង់ កំពុងកើនឡើងខ្លាំង បន្ទាក់ពីអាមេរិក ដែលជារុស្ស៊ី-អូតង់៖ ឱកាសផ្ទុះអាវុធកើនឡើងខ្លាំង ក្រោយអាមេរិកបង្ហោះដ្រូនចម្បាំងនៅសមុទ្រខ្មៅ
ឱកាសនៃការផ្ទុះអាវុធដាក់គ្នារវាង រុស្ស៊ី និង អូតង់ កំពុងកើនឡើងខ្លាំង បន្ទាក់ពីអាមេរិក ដែលជាប្រទេសសម្ព័ន្ធមិត្តអូតង់ បានបង្ហោះដ្រូនចម្បាំង នៅលើផ្ទៃសមុទ្រខ្មៅ។ ថ្ងៃសុក្រ ទី ២៨ ខែមិថុនា នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov បានចោទអាមេរិកចំៗថា មានចេតនាបង្កាត់ភ្នក់ភ្លើងកំហឹងរវាងភាគីទាំងពីរ ហើយលោកបានសន្យាថា រុស្ស៊ីនឹងពុំឈរនៅស្ងៀម នៅចំពោះមុខទង្វើនេះឡើយ។ ក្រសួងការពាររុស្ស៊ីបន្តថា ដ្រូនចម្បាំងអាមេរិកទាំងនេះ នឹងអាចការប៉ះទង្គិចគ្នាជាមួយ យន្តហោះចម្បាំងរបស់សហព័ន្ធរុស្ស៊ី ដែលហោះយាមល្បាត នៅក្នុងផ្ទៃអាកាសតែមួយ។ ផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីដដែល អាមេរិកបញ្ជូនដ្រូនទាំងនេះ ទៅក្នុងដែនលំហនៃសមុទ្រខ្មៅ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន ដែលប្រើប្រាស់គ្រឿងសព្វាវុធប្រទេសលោកខាងលិច វាយប្រហារមកលើរុស្ស៊ី។ Read more