newsare.net
នៅសហរដ្ឋអាមេរិក ប្រធានាធិបតី ចូ បៃដិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តើមជជែកលោក ត្រាំ ហាក់មានប្រៀបជាងលោក បៃដិន ក្នុងការជជែកតស៊ូមតិ លើកទី១
នៅសហរដ្ឋអាមេរិក ប្រធានាធិបតី ចូ បៃដិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តើមជជែកតស៊ូមតិ ជាលើកទី១ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកា ខាងមុខ។ វេទិកានេះរៀបចំដោយប្រព័ន្ធផ្សព្វផ្សាយ CNN នៅថ្ងៃទី២៧ ខែមិថុនា។ បើពិនិត្យត្រឹមតែសម្បកក្រៅ លោក ដូណាល់ ត្រាំ ហាក់មានប្រៀបជាងគូប្រជែង ត្រង់និយាយស្តីប្រកបដោយថាមពលរស់រវើក។ ចំណែកសិល្បៈក្នុងការនិយាយ របស់លោក ចូ បៃដិន បណ្តាលឲ្យគេសង្ស័យពីសមត្ថភាពចងចាំ ហើយនិងវ័យកាន់តែចាស់ជរារបស់លោក ដែលពេលនេះ មានអាយុជាង៨១ឆ្នាំ ទៅហើយ។ Read more