newsare.net
ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រអ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ
ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។ Read more