newsare.net
កាលពីថ្ងៃទី០២ កក្កដា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមតើប្រតិកម្មព្រោងព្រាតលើការដាក់ទោសសកម្មជនបរិស្ថាននឹងផ្តល់ផលអវិជ្ជមានដល់កម្ពុជា ឬទេ?
កាលពីថ្ងៃទី០២ កក្កដា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្តន្ទាទោសសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារចន្លោះពី ៨ ទៅ១០ឆ្នាំពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ សាលក្រមនេះត្រូវបានបណ្តាប្រទេសលោកខាងលិច អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ រួមទាំងបក្សប្រឆាំងក្នុងស្រុកបញ្ចេញប្រតិកម្មមិនពេញចិត្ត និងស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថានទាំងនោះឲ្យមានសេរីភាពវិញ។ អ្នកវិភាគខ្លះយល់ថា ប្រតិកម្មព្រោងព្រាតនេះនឹងមានផលប៉ះពាល់ដល់មុខមាត់កម្ពុជា តិច ឬច្រើន ហើយខ្លះទៀតយល់ថា គ្មានផលប៉ះពាល់អ្វីទាំងអស់៕ Read more