newsare.net
ប្រជាជនបារាំងបានទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភា នៅជុំទី២ យ៉ាងច្រើនកុះករ កាលពីថ្បោះឆ្នោតសភាបារាំងជុំទី២៖ សម្ព័ន្ធបក្សឆ្វេងនិយមឈ្នះនាំមុខ តែគ្មានសំឡេងភាគច្រើនដាច់ខាត
ប្រជាជនបារាំងបានទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភា នៅជុំទី២ យ៉ាងច្រើនកុះករ កាលពីថ្ងៃអាទិត្យទី៧កក្កដា។ ផ្អែកតាមតួលេខផ្លូវការ កម្រិតនៃការចូលរួមបោះឆ្នោត គឺមានប្រមាណជាង៦៧%។ ដោយឡែក លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ បានបង្ហាញថាបក្សស្តាំនិយមជ្រុល ដែលគេគិតប៉ាន់ស្មានថាអាចឈ្នះនាំមុខនោះ បែរជាបានត្រឹមលំដាប់ទី៣ប៉ុណ្ណោះ ខណៈសម្ព័ន្ធបក្សឆ្វេងនិយមបានឈ្នះនាំមុខគួរឲ្យភ្ញាក់ផ្អើល។ តែយ៉ាងណា គ្មានគណបក្សណាមួយ ឈ្នះបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ដើម្បីអាចឈានទៅបង្កើតរដ្ឋាភិបាលបានទេ។ Read more