newsare.net
នៅតៃវ៉ាន់ តុលាការកាត់ទោសយោធិន៨នាក់ ឲ្យជាប់ពន្ធនាគាររហូតដល់ ១៣ឆ្នាំ ពីបទចារកម្មបម្រើផលប្រយតុលាការក្រុងតៃប៉ិ កាត់ទោសទាហានតៃវ៉ាន់ ៨នាក់ ពីបទក្បត់ជាតិ
នៅតៃវ៉ាន់ តុលាការកាត់ទោសយោធិន៨នាក់ ឲ្យជាប់ពន្ធនាគាររហូតដល់ ១៣ឆ្នាំ ពីបទចារកម្មបម្រើផលប្រយោជន៍ឲ្យចិន។ ជនជាប់ចោទតៃវ៉ាន់ទាំងនោះបានលួចយកការណ៍សម្ងាត់ពីក្រសួងការពារជាតិតៃវ៉ាន់ឲ្យរដ្ឋបាលក្រុងប៉េកាំង ជាថ្នូរនឹងប្រាក់មួយចំនួន។ ប្រឈមមុខនឹងការគំរាមកំហែងរបស់ចិនយ៉ាងដូច្នេះ ប្រធានាធិបតីតៃវ៉ាន់អំពាវនាវឲ្យប្រជាជនតៃវ៉ាន់ទាំងអស់រួបរួមគ្នាទប់ទល់នឹងការឈ្លានពាន។ សេចក្តីថ្លែងការណ៍របស់លោក ឡៃ ឈីងទឿ ធ្វើឡើងក្នុងពិធីគម្រប់ខួប៦៦ឆ្នាំ នៃការវាយប្រហារកាំភ្លើងធំរបស់ចិន មកក្បែរកោះតៃវ៉ាន់។ Read more