newsare.net
ក្រោយពីចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួនបីរូបដោយគ្មានប្រាប់មូលហេតុ ពេលនេះសមត្ថកិច្ចបានសមាជិកបក្សភ្លើងទៀនមួយរូបត្រូវបានដោះលែង បន្ទាប់ពីប្រកាសចូលបក្សកាន់អំណាច
ក្រោយពីចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួនបីរូបដោយគ្មានប្រាប់មូលហេតុ ពេលនេះសមត្ថកិច្ចបានដោះលែងសមាជិកមួយរូបមកវិញ គឺ លោក មាស កុល អនុប្រធានគណបក្សភ្លើងទៀន។ លោកមាស កុលត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកបានសារភាពព្រមប្តូរឥរិយាបទមកសុំជ្រកកោននយោបាយជាមួយបក្សកាន់អំណាច។ ដោយឡែក លោកឡា ធន និងលោក ស៊ុន ពិសទ្ធិ សមាជិកពីររូបផ្សេងទៀតរបស់គណបក្សភ្លើងទៀន នៅបន្តជាប់ឃុំដដែល និងត្រូវតុលាការចោទពីបទ «រួមគំនិតក្បត់»។ នេះបើតាមដីការបស់សាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ Read more