newsare.net
ចេញពីអាល្លឺម៉ង់ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តដំណើរមកដល់ភាគខាងជើងអ៊ីតាលី កាលពីថ្ងៃលោកហ្សេឡេនស្គីព្យាយាមអំពាវនាវសុំយកអាវុធបញ្ចឹមលោក ប្រើវាយក្នុងទឹកដីរុស្ស៊ី
ចេញពីអាល្លឺម៉ង់ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តដំណើរមកដល់ភាគខាងជើងអ៊ីតាលី កាលពីថ្ងៃសៅរ៍ ទី៧កញ្ញា ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចមួយ។ លោកវ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងសារជាបន្តបន្ទាប់ អំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្ត ជួយផ្តល់អាវុធបន្ថែមទៀតមកឲ្យអ៊ុយក្រែន និងជាពិសេសនោះ គឺត្រូវតែអនុញ្ញាតឲ្យអ៊ុយក្រែនអាចប្រើគ្រឿងសព្វាវុធទាំងនោះ វាយប្រហារទីតាំងយោធាក្នុងទឹកដីរុស្ស៊ី។ លោកស្រីម៉េឡូនី ប្រមុខរដ្ឋាភិបាលអ៊ីតាលី បានធានាប្រាប់លោកហ្សេឡេនស្គីសាជាថ្មី អំពីការជួយគាំទ្រដោយឥតរាថយរបស់អ៊ីតាលី ចំពោះអ៊ុយក្រែន។ Read more