newsare.net
ក្រុមការងារអង្គការសហប្រជាជាតិ Unitad ដែលមានបេសកកម្មស៊ើបអង្កេត ស្តីពីឧក្រិដ្ឋកម្មបង្កបេសកកម្មស៊ើបអង្កេតលើឧក្រិដ្ឋកម្មក្រុមជីហាតអង្គការរដ្ឋឥស្លាម ចាកចេញពីអ៊ីរ៉ាក់ដោយក្តីសោកស្តាយ
ក្រុមការងារអង្គការសហប្រជាជាតិ Unitad ដែលមានបេសកកម្មស៊ើបអង្កេត ស្តីពីឧក្រិដ្ឋកម្មបង្កឡើងដោយក្រុមជីហាតអង្គការរដ្ឋឥស្លាម បានចាកចេញពីប្រទេសអ៊ីរ៉ាក់ហើយ ទៅតាមការស្នើសុំរបស់ភាគីរដ្ឋាភិបាលអ៊ីរ៉ាក់។ លោកស្រី Ana Peyro Llopis ប្រធានបេសកកម្មនេះ បានលើកឡើងថា ៧ឆ្នាំមកនេះ ក្រុមការងារបានប្រមូលភស្តុតាង និងបានចងក្រងឯកសារសក្ខីកម្មជាច្រើន ស្តីអំពីអំពើឧក្រិដ្ឋដ៏ឃោរឃៅ ក្នុងពេលដែល ក្រុមជីហាតអង្គការរដ្ឋឥស្លាមគ្រប់គ្រងដែនដីអ៊ីរ៉ាក់។ តែទន្ទឹមនឹងនេះ លោកស្រីបានសម្តែងក្តីសោកស្តាយដែរ ដែលមានការយល់ច្រឡំ មិនយល់គ្នា រវាងក្រុមការងារ និងភាគីអ៊ីរ៉ាក់។ Read more