newsare.net
នៅប្រទេសម៉ាលី ក្រុមភេរវជនអ៊ីស្លាមជាដៃជើងអាល់កៃដានិងជីហាតនៅអាហ្វ្រិក បានវាយបពួកភេរវជនជីហាត វាយប្រហារបន្ទាយទាហាន នៅម៉ាលី ស្លាប់មនុស្សជាច្រើន
នៅប្រទេសម៉ាលី ក្រុមភេរវជនអ៊ីស្លាមជាដៃជើងអាល់កៃដានិងជីហាតនៅអាហ្វ្រិក បានវាយប្រហារទៅបន្ទាយទាហាន និងព្រលានយន្តហោះយោធា បណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់។ ការវាយប្រហារភេរវកម្មនេះ ធ្វើឡើងតែ១ថ្ងៃបន្ទាប់ពីខួបគម្រប់៦៤ឆ្នាំ នៃការបង្កើតកងកម្លាំងយោធាម៉ាលី (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៦០)។ អង្គការថ្នាក់តំបន់ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ( Cedeao) បានថ្លែងសមានចិត្តអាណិតអាសូរចំពោះប្រទេសម៉ាលី បើទោះបីជាម៉ាលីបានដកខ្លួនចេញពីអង្គការនេះទៅហើយ។ សហគមន៍សេដ្ឋកិច្ចអាហ្វ្រិក បានថ្កោលទោសអំពើហិង្សាវាយប្រហារប្រដាប់អាវុធ ដែលបំផ្លិតបំផ្លាញសន្តិភាពស្ថិរភាពនៅតំបន់។ Read more