newsare.net
នៅលីបង់ មួយថ្ងៃបន្ទាប់ពីផ្ទុះឧបករណ៍ផ្ញើសារ បណ្តាលឲ្យស្លាប់សមាជិកក្រុមហេសបូឡាចំនួនហេសបូឡាលីបង់៖ ផ្ទុះវិទ្យុទាក់ទង ស្លាប់យ៉ាងហោច២០នាក់បន្ថែមទៀត
នៅលីបង់ មួយថ្ងៃបន្ទាប់ពីផ្ទុះឧបករណ៍ផ្ញើសារ បណ្តាលឲ្យស្លាប់សមាជិកក្រុមហេសបូឡាចំនួន១២នាក់ និង របួសជិត៣០០០នាក់ កាលពីថ្ងៃពុធទី១៨កញ្ញាមានករណីផ្ទុះវិទ្យុទាក់ទងផ្ទួនៗគ្នាមួយទៀត បណ្តាលឲ្យស្លាប់មនុស្សចំនួនយ៉ាងហោច២០នាក់ និងរបួសច្រើនរយនាក់។ មិនទាន់មានការអះអាងទទួលស្គាល់ណាមួយទេ តែគេបានដាក់ការសង្ស័យថានេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល។ មានការព្រួយបារម្ភជាខ្លាំង ថាសង្រ្គាមនឹងផ្ទុះឡើងជាចំហ រវាងអ៊ីស្រាអែល និងក្រុមអេសបូឡាលីបង់។ Read more