newsare.net
នៅថ្ងៃសៅរ៍ទី ២១កញ្ញា អ៊ីស្រាអែលប្រកាសបាញ់សម្លាប់បានមេធំម្នាក់ទៀតរបស់ចលនាហេសបូឡាតើអ៊ីស្រាអែលអាចតាមសម្លាប់មេបញ្ជាការធំរបស់ចលនាហេសបូឡាបានយ៉ាងដូចម្តេច?
នៅថ្ងៃសៅរ៍ទី ២១កញ្ញា អ៊ីស្រាអែលប្រកាសបាញ់សម្លាប់បានមេធំម្នាក់ទៀតរបស់ចលនាហេសបូឡាលីបង់ នៅក្នុងការវាយប្រហារផ្លូវអាកាស ទៅលើទីក្រុងបេរូត កាលពីយប់ថ្ងៃសុក្រ។ អ៊ីស្រាអែលសម្លាប់បានសមាជិករបស់ក្រុមហេសបូឡា១៦នាក់ ដែលនៅក្នុងនោះ មាន អ៊ីប្រាហ៊ីម អាគីល មេបញ្ជាការកងពលពិសេសរបស់ចលនាហេសបូឡាដែលអ៊ីស្រាអែល និងអាមេរិកបានតាមរកមុខជាយូរមកហើយ។ នេះជាដំណឹងដ៏អាក្រក់ ហើយក៏ជាការដាក់ទោសធ្ងន់មួយជាន់ទៀតរបស់អ៊ីស្រាអែលទៅលើចលនាហេសបូឡាលីបង់ ដែលទើបតែរងការវាយប្រហារយ៉ាងដំណំ ដោយសារវិទ្យុទាក់ទង និងឧបករណ៍ផ្ញើសាររាប់ពាន់គ្រឿងបានផ្ទុះក្នុងពេលពេលតែមួយ សម្លាប់មនុស្សយ៉ាងហោច ៣៧នាក់ និងរបួសជាង ៣ពាន់នាក់។ អ៊ីស្រាអែលជាគោលដៅចោទប្រកាន់របស់ក្រុមហេសបូឡាលីបង់។ Read more