newsare.net
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យទី ២២ កញ្ញាបានប្រាប់អ្នកកាសែតរបស់ទូរទស្សន៍ភាសាអារទាហានអ៊ីស្រាអែលចុះទៅបិទការិយាល័យទូរទស្សន៍Al Jazeeraក្នុងបទចោទប្រកាន់ញុះញង់ គាំទ្រក្រុមភេរវនិយម
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យទី ២២ កញ្ញាបានប្រាប់អ្នកកាសែតរបស់ទូរទស្សន៍ភាសាអារ៉ាប់ Al Jazeeraប្រមូលឧបករណ៍ និងចាកចេញជាបន្ទាន់ពីការិយាល័យរបស់ទូរទស្សន៍នៅទីក្រុងរ៉ាម៉ាឡា ក្នុងទឹកដីស៊ីហ្សកដានីប៉ាឡេស្ទីន។ អ៊ីស្រាអែលបានបញ្ជាឲ្យទូរទស្សន៍Al Jazeeraបិទការិយាល័យ ក្នុងរយៈពេល ៤៥ថ្ងៃ ក្នុងបទចោទប្រកាន់ថា ទូរទស្សន៍ដែលទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសកាតា ត្រូវបានប្រើប្រាស់ជាឧបករណ៍ញុះញង់ឲ្យការប្រព្រឹត្តអំពើភេរវកម្ម។ ចំពោះអ្នកទទួលខុសត្រូវរបស់ទូរទស្សន៍Al Jazeera សាជាថ្មីម្តងទៀត អ៊ីស្រាអែលមិនត្រឹមឈប់ធ្វើទុក្ខបុកម្នេញអ្នកកាសែតរបស់Al Jazeera ប៉ុន្តែ បិទខ្ទប់សិទ្ធិសេរីភាពផ្សព្វផ្សាយព័ត៌មាន សំឡេងពិតចេញរបស់ប្រជាជនប៉ាឡេស្ទីន។ Read more