newsare.net
ក្រោយពីវាយប្រហារខ្លាំង ជាច្រើនថ្ងៃជាប់ៗគ្នា ពេញ១សប្តាហ៍មក កងទ័ពអ៊ីស្រាអែល អះអាងអ៊ីស្រាអែលបាញ់ប្លោងគ្រាប់ដល់កណ្តាលក្រុងបេរូត សម្លាប់មេខ្លោងក្រុមហាម៉ាសប្រចាំលីបង់
ក្រោយពីវាយប្រហារខ្លាំង ជាច្រើនថ្ងៃជាប់ៗគ្នា ពេញ១សប្តាហ៍មក កងទ័ពអ៊ីស្រាអែល អះអាងថាបាញ់គ្រាប់ប្លោង ១២០ដងបន្ថែមទៀត ទៅលើលីបង់ នៅល្ងាចថ្ងៃអាទិត្យ ដោយសម្លាប់ផ្តាច់ជីវិតមេខ្លោងធំរបស់ក្រុមហាម៉ាសប៉ាឡេស្ទីនប្រចាំលីបង់។ ក្រុមកម្លាំងសន្តិសុខលីបង់ ជូនដំណឹងថា ពេលនេះ ទ័ពអ៊ីស្រាអែល វាយប្រហារផ្លូវអាកាសចូលដល់កណ្តាលរដ្ឋធានីបេរូត ដែលពីមុនមក ប្រតិបត្តិការសឹកត្រឹមតែនៅភាគខាងត្បូងរដ្ឋធានីបេរូត តែប៉ុណ្ណោះ។ នេះជាសញ្ញាបញ្ជាក់ថាអ៊ីស្រាអែលកំពុងតែបើកមុខសមរភូមិសង្គ្រាមពេញទីតែម្តង។ Read more