newsare.net
នៅយប់ថ្ងៃអង្គារទិ ១តុលា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ ១៨០ដើមសំដៅអ៊ីស្រាអែល។អ៊ីរ៉ង់បាញ់មីស៊ីលប្រមាណ ១៨០ដើម និងមីស៊ីលអ៊ីពែសូនិកជាលើកទី១ ទៅលើអ៊ីស្រាអែល
នៅយប់ថ្ងៃអង្គារទិ ១តុលា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ ១៨០ដើមសំដៅអ៊ីស្រាអែល។ នេះបើតាមកងទ័ពអ៊ីស្រាអែល។ អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទិកច្រើនជាងខែមេសា នៅពេលឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទិកចំនួន១១០ដើម ហើយនិងមីស៊ីលបណ្តែត ចំនួន៣០ដើមសំដៅអ៊ីស្រាអែលដើម្បីសងសឹកឲ្យមេដឹកនាំហាម៉ាសដែលអ៊ីស្រាអែលលួចវាយប្រហារសម្លាប់ក្នុងទឹកដីអ៊ីរ៉ង់។ លើកនេះ ឆ្មាំបដិវត្តន៍អះអាងថា អ៊ីរ៉ង់បានបាញ់ជាលើកទី១ មីស៊ីលអ៊ីពែសូនិក សងសឹកឲ្យមេបញ្ជាការ អ៊ីរ៉ង់ ហើយនិងមេហេសបូឡាលីបង់ ហាសាន់ ណាស្រាឡាដែលអ៊ីស្រាអែលបាញ់សម្លាប់កាលពីសប្តាហ៍មុន។ បើតាមមន្រ្តីយោធាអ៊ីរ៉ង់ដែលប្រាប់ទីភ្នាក់ងារព័ត៌មាន គឺមេដឹកនាំសាសនាអាលី ខាមេនីដែលជាអ្នកបញ្ជាផ្ទាល់ឲ្យប្រតិបត្តិការវាយប្រហារមីស៊ីលលើអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវិញបានគំរាមថា អ៊ីរ៉ង់កំពុងប្រព្រឹត្តកំហុសដ៏ធំ ព្រោះអ៊ីស្រាអែលប្តេជ្ញាហើយថា នឹងវាយសងសឹកអ្នកដែលហ៊ានវាយប្រហារលើអ៊ីស្រាអែល។ Read more