newsare.net
ថ្ងៃទី៧តុលានេះ ប្រជាជនអ៊ីស្រាអែលបានរៀបចំកម្មវិធីរំឭកខួប១ឆ្នាំ នៃការវាយប្រហារ៧តុលា៧តុលា៖ ១ឆ្នាំក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស សង្គ្រាមកាន់តែរីកធំ សន្តិភាពស្ថិតនៅឆ្ងាយសន្លឹម
ថ្ងៃទី៧តុលានេះ ប្រជាជនអ៊ីស្រាអែលបានរៀបចំកម្មវិធីរំឭកខួប១ឆ្នាំ នៃការវាយប្រហារ៧តុលា២០២៣ ដែលក្រុមហាម៉ាសបានសំរុកចូលក្នុងទឹកដីអ៊ីស្រាអែល សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃចំនួនប្រមាណ១២០០នាក់ និងបានចាប់ចំណាប់ខ្មាំងចំនួន២៥១នាក់។ គឺការវាយប្រហាររបស់ក្រុមហាម៉ាសនេះហើយ ដែលបានរុញច្រានឲ្យអ៊ីស្រាអែល បើកប្រតិបត្តិសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ហើយបានរីករាលដាលមកដល់លីបង់។ តែទន្ទឹមគ្នានេះ សង្គ្រាមដែលអ៊ីស្រអែលកំពុងតែធ្វើនេះ បានធ្វើឲ្យរដ្ឋាភិបាលលោកនេតាន់យ៉ាហ៊ូ កាន់តែឯកោ និងត្រូវសហគមន៍អន្តរជាតិរិះគន់ ថាអ៊ីស្រាអែលកំពុងកាប់សម្លាប់ប្រជាជនស៊ីវីលស្លូតត្រង់ ទាំងប៉ាឡេស្ទីនទាំងលីបង់។ Read more