newsare.net
ក្នុងបរិបទថ្មីដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ, មនុស្សជាតិផ្តើមចាប់អារម្មណ៍អង្គការ Amnesty ថ្កោលទោសដំណើរការផលិតថ្មអគ្គិសនី បំពានសិទ្ធិមនុស្ស
ក្នុងបរិបទថ្មីដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ, មនុស្សជាតិផ្តើមចាប់អារម្មណ៍ងាកទៅប្រើប្រាស់រថយន្តអគ្គិសនី។ ម្លោះហើយ ការផលិតឡានដើរដោយថាមពលអគ្គិសនីកំពុងតែទទួលការពេញនិយម ជាខ្លាំង នៅលើពិភពលោក។ ទន្ទឹមនឹងគ្នានេះ ដំណើរការទាញយករ៉ែកម្រដើម្បីធ្វើថ្មសាកអគ្គិសនីនោះ បានបង្កការរំលោភបំពានសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ និងប៉ះពាល់សិទ្ធិជនជាតិភាគតិច ជាខ្លាំងដែរ។ នេះបើតាមរបាយការណ៍សិក្សាថ្មី របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ចេញផ្សាយនៅថ្ងៃអង្គារ ទី១៥តុលា។ ការរិះគន់យ៉ាងដូច្នោះ ជួនចំឱកាសពិព័រណ៍រថយន្តពិភពលោក ដែលកំពុងប្រព្រឹត្តទៅ ពេញ១សប្តាហ៍នេះ ក្នុងក្រុងប៉ារីស។ Read more