newsare.net
លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធនក្រសួងមហាផ្ទៃថា ការដោះដូរប្រធានពន្ធនាគារព្រៃសមិនមែនមកពីប្រធានចាស់អសមត្ថភាពទេ
លោកនុត សវនា អ្នកនាំពាក្យ និងជាអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារត្រូវបានតែងតាំងជាប្រធានពន្ធនាគារព្រៃសដោយបន្ថែមលើមុខងារបច្ចុប្បន្ន។ ការផ្តល់តួនាទីដល់លោកនុត សវនាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបញ្ជាឱ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារ ក្រោយបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារ។ តែក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរង លោកទូច សុខៈបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ តុលានេះថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនពន្ធនាគារព្រៃសពេលនេះ គឺដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងពន្ធនាគារ ពោលមិនមែនដោយសារប្រធានចាស់អសមត្ថភាពនោះទេ។ Read more