newsare.net
ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពីថ្ងៃព្រហស្បតិទប់លែងជាប់ អឺរ៉ុបចង់ធ្វើច្បាប់ដើម្បីពន្លឿនការចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញ?
ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពីថ្ងៃព្រហស្បតិ៍ ទី១៧តុលាកន្លងទៅ។ សំណុំរឿងដ៏ធំនិងបន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលសម្រុកចូលមកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែលអឺរ៉ុបគ្មានដំណោះស្រាយរួមឲ្យមានប្រសិទ្ធភាព។ បញ្ហាអន្តោប្រវេសន៍ គឺជាចំណុចធ្វើឲ្យប្រទេសអឺរ៉ុបប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍។ ឆ្លងកាត់ការប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន ហាក់ដូចជាចង់គាំទ្រឲ្យមានច្បាប់ថ្មី ដែលអនុញ្ញាតឲ្យគេអាចចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រលប់ទៅកាន់ប្រទេសដើមវិញ ឲ្យបានច្រើន និងលឿនរហ័សបំផុត។ Read more