newsare.net
នៅសហរដ្ឋអាមេរិក សំណុំរឿងចេតនាលួចបន្លំសន្លឹកឆ្នោតនិងកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិតុលាការអាមេរិកផ្សាយភស្តុតាងស្តីពីសកម្មភាពលោក ត្រាំ ចង់កែប្រែលទ្ធផលឆ្នោតឆ្នាំ២០២០
នៅសហរដ្ឋអាមេរិក សំណុំរឿងចេតនាលួចបន្លំសន្លឹកឆ្នោតនិងកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ បានមកលងបន្លាចលោក ដូណាល់ ត្រាំ ជាថ្មី។ ពីថ្ងៃសុក្រ ទី១៨តុលា ចៅក្រមតុលាការសហព័ន្ធអាមេរិក បានសម្រេចអនុញ្ញាតឲ្យផ្សព្វផ្សាយឯកសារភស្តុតាង សរុបចំនួន ១ ៨៨៩ ទំព័រ ស្តីអំពីសកម្មភាពនិងចេតនារបស់លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យកែប្រែបង្វែរលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពី ឆ្នាំ២០២០។ ឆ្នាំ២០២០ ដែលលោក ចូ បៃដិន ឈ្នះឆ្នោតធ្វើជាប្រធានាធិបតីជំនួសលោក ត្រាំ។ ការប្រកាសផ្សាយភស្តុតាងក្នុងសំណុំរឿងបង្វែរលទ្ធផលបោះឆ្នោត នៅពេលនេះ ត្រូវក្រុមមេធាវីការពារក្តីឲ្យលោក ត្រាំ ចោទប្រកាន់ថា តុលាការកំពុងតែជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក អាណត្តិថ្មី ដែលនឹងប្រព្រឹត្តធ្វើឡើង នៅ៣សប្តាហ៍ទៀត។ Read more