newsare.net
ចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ីធ្វើម្ចាស់ផ្ទះរៀបចំជំនួបរុស្ស៊ីធ្វើម្ចាស់ផ្ទះជំនួបកំពូលប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ដើម្បីបង្ហាញថាខ្លួនមិនឯកា
ចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ីធ្វើម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ នៃ ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ។ ក្នុងឱកាសនេះ ប្រធានាធិបតីរុស្ស៊ី ត្រូវទទួលស្វាគមន៍បណ្តាប្រមុខថ្នាក់ដឹកនាំបរទេស ជាង ២០ ប្រទេស។ ក្នុងបរិបទកាលៈទេសៈវិបត្តិពិភពសព្វថ្ងៃ, វិមានក្រេមឡាំង អះអាងថា ជំនួបកំពូលខ្នាតធំយ៉ាងអស្ចារ្យដូច្នេះ ដែលរុស្ស៊ីមិនធ្លាប់រៀបចំពីមុនមកទេ។ ទន្ទឹមនឹងគ្នានេះ អ្នកវិភាគនយោបាយរុស្ស៊ី យល់ឃើញថា ប្រមុខរដ្ឋរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រឹងប្រែងបង្ហាញឆាកអន្តរជាតិ ពិសេសពួកប្រទេសលោកខាងលិច ឲ្យឃើញច្បាស់ថា រុស្ស៊ីមិនឯកានោះឡើយ។ Read more