newsare.net
បន្ទាប់ពីខកខានអស់១០ឆ្នាំ សហព័ន្ធស្រូវអង្ករកម្ពុជាបានត្រលប់ទៅចូលរួមនៅក្នុងពិព័រណ៌សហព័ន្ធស្រូវអង្ករ និងគ្រាប់ស្វាយចន្ទីពង្រីកមុខនៅពិព័រណ៌ចំណីអាហារអន្តរជាតិប៉ារីស SIAL Paris
បន្ទាប់ពីខកខានអស់១០ឆ្នាំ សហព័ន្ធស្រូវអង្ករកម្ពុជាបានត្រលប់ទៅចូលរួមនៅក្នុងពិព័រណ៌ចំណីអាហារអន្តរជាតិដ៏សំខាន់មួយនៅទីក្រុងប៉ារីស ដែលហៅកាត់ជាភាសាបារាំងថា ស្យាល់( SIAL) ។ នៅក្នុងពិព័រណ៌ស្យាល់ ប៉ារីសឆ្នាំ ២០២៤ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន១២ដែលសុទ្ធសឹងជាអ្នកផលិតនិងនាំចេញស្រូវអង្ករ។ ក្រៅពីអង្ករល្អបំផុតបំផុតដែលឈ្នះពានរង្វាន់អន្តរជាតិ៥ដង កម្ពុជាបានតាំងបង្ហាញជាលើកទី១ គ្រាប់ស្វាយចន្ទីទៅបង្ហាញអ្នកទស្សនាអាជីពរាប់សែន និងក្រុមហ៊ុនអន្តរជាតិធំរាប់ពាន់នាក់ដែលអាចចាប់អារម្មណ៍ទិញផលិតផលកម្ពុជា។ ចាប់ផ្តើមតាំងពីថ្ងៃសៅរ៍ទី១៨តុលា ពិព័រណ៌ចំណីអាហារអន្តរជាតិ ស្យាល់បានបិទបញ្ចប់ទៅកាលពីថ្ងៃពុធទី ២៣តុលា។ នៅមុនកម្មវិធីបិទ ឈាង បុប្ផាបានទៅជួបសម្ភាសម្ចាស់ក្រុមហ៊ុននាំចេញស្រូវអង្ករ និងក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីដែល ឈានជើងជាលើកទី១ចូលរួមក្នុងពិព័រណ៌អន្តរជាតិនៅប្រទេសបារាំង។ Read more