newsare.net
កិច្ចប្រជុំស្តីពីជីវៈចម្រុះលើកទី១៦ (COP16) កំពុងបន្តធ្វើនៅក្នុងប្រទេសកូឡុំប៊ីសកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ
កិច្ចប្រជុំស្តីពីជីវៈចម្រុះលើកទី១៦ (COP16) កំពុងបន្តធ្វើនៅក្នុងប្រទេសកូឡុំប៊ីតាំងពីថ្ងៃទី២១ តុលា និងគ្រោងបិទបញ្ចប់នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០២៤។ នៅក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលចំនួន ៤ស្ថាប័នស្នើឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមជាមួយយុវជន ព្រះសង្ឃ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដើម្បីការពារ អភិរក្សព្រៃឈើ និងរក្សាជីវចម្រុះនៅកម្ពុជា។ ក្រុមសកម្មជនរបស់អង្គការសង្គមស៊ីវិលទាំងនេះអះអាងថាកន្លងមក ក្រសួងបរិស្ថានបានបដិសេធមិនទទួលស្គាល់អង្គការបរិស្ថានមួយចំនួនក្នុងការចូលរួមត្បាតព្រៃជាមួយក្រុមមន្ត្រីបរិស្ថាន។ ការបដិសេធនេះបានធ្វើឲ្យសកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ៕ Read more