newsare.net
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្កម្ពុជានឹងបញ្ជូនគុនខ្មែរទៅប្រកួតស៊ីហ្គេមលើកទី៣៣នៅថៃក្នុងវិញ្ញាសា«មួយ»(Muay)
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា កម្ពុជានឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតវិញ្ញាសា«មួយ»(Muay) នៅប្រទេសថៃដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥។ តាមលោក វ៉ាត់ ចំរើន វិញ្ញាសាកីឡា Muay នេះ មិនមែនសំដៅទៅលើមួយថៃ(Muay Thai) នោះទេ ពោលប្រទេសដែលមានក្បាច់គុនបុរាណទាំង៤ គឺថៃ ឡាវ កម្ពុជា និងភូមាបានឯកភាពគ្នាទទួលយកឈ្មោះកីឡា«មួយ»នេះ ទោះប្រទេសមួយណាជាអ្នករៀបចំក៏ដោយ។ តែគេនៅចាំបានថាកាលពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ថៃបានពហិកាការប្រកួតកីឡាប្រភេទនេះដោយពន្យល់ហេតុផលថា កម្ពុជាបានរៀបចំប្រកួតកីឡានេះក្រោមឈ្មោះ «គុនខ្មែរ»។ ទោះយ៉ាងណា «គុនខ្មែរ» កាលណោះក៏មានប្រទេសចំនួន៦ ចូលរួមដែរ ដូចជាឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ សូមស្តាប់ការលើកឡើងរបស់លោកវ៉ាត់ ចំរើនដែលរៀបចំដោយ ញឹម សុផល៖ Read more