newsare.net
នៅថ្ងៃអង្ការ ទី២៩ តុលា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្ប្រធានាធិបតីចិនផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរក្នុងឱកាសខួបទី២០ នៃការគ្រងរាជ្យសម្បត្តិ
នៅថ្ងៃអង្ការ ទី២៩ តុលា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីក្នុងឱកាសខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ នៅក្នុងសារលិខិតថ្វាយព្រះពរ លោកស៊ី ជីនពីងបានបង្ហាញពីចំណងមិត្តភាពរវាងចិន និងកម្ពុជា ហើយថា ចាប់តាំងពីការឡើងសោយរាជ្យអស់រយៈពេល២០ឆ្នាំមកនេះ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីបានរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការស្តារឡើងវិញរបស់កម្ពុជា ព្រមទាំងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងអន្តរជាតិ ពិសេសប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន។ Read more